ក្នុងមេរៀននេះយើងនឹងរៀនពីពាក្យដែលយើងប្រើប្រចាំថ្ងៃ គឺពាក្យ Hello និង Thank you

1. Hello (안녕하세요)

  • ពាក្យ Hello ក្នុងភាសាកូរ៉េគឺ 안녕하세요 [an-nyeong-ha-se-yo] ហើយពាក្យនេះមានន័យជាច្រើនទៀតដូចជា៖ សុខសប្បាយជាទេ? / អរុណសួស្តី / សាយ័នសួស្តី -ល-
  • ពាក្យ 안녕하세요 កើតពីការផ្សំរវាងពាក្យ 안녕 [an-nyeong] + 하세요 [ha-se-yo] ដែល

안녕 មានន័យថា = well-being, peace, health និង 하세요 = you do, do you?, please do

안녕하세요 គឺជាពាក្យគួសមផ្លូវការក្នុងការទំនាក់ទំនងទូទៅជាមួយអ្នកដទៃ ក្នុងភាសាកូរ៉េ។

  • ឧទាហរណ៍នៃការសន្ទនាខ្លី៖

A: 안녕하세요. [annyeong-haseyo]  = Hello.
B: 안녕하세요. [annyeong-haseyo]  = Hi.

2. Thank You (감사합니다)

  • ពាក្យ “អរគុណ” ក្នុងភាសាកូរ៉េគឺ 감사합니다 [gam-sa-hap-ni-da]= Thank you
  • ពាក្យ 감사합니다 បានមកពីការផ្សំនៃពាក្យ 감사 [gam-sa] +  합니다 [hap-ni-da] ដែល
    감사 មានន័យថា appreciation, thankfulness, gratitude និង 합니다 មានន័យថា I do, I am doing

감사합니다 គឺជាពាក្យគួសមផ្លូវការក្នុងការទំនាក់ទំនងទូទៅជាមួយអ្នកដទៃ ក្នុងភាសាកូរ៉េ។

យើងអាចនិយាយ 감사합니다 នៅគ្រប់ពេលដែលយើងចង់និយាយថា អរគុណ ដល់នរណាម្នាក់។

(ប្រភព TTMIK)

Advertisements