ក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបនិយាយថា YES/NO ក្នុងភាសាកូរ៉េ។

  • 네. [នេ-ne] = Yes.

-ពាក្យ “네” បង្ហាញពី “ការយល់ព្រមអ្វីមួយ-agreement” ។

ឧទាហរណ៍៖ មិត្តភក្តិអ្នកបបួលទៅផ្សារ ហើយអ្នកយល់ព្រមទៅជាមួយ អ្នកត្រូវនិយាយថា [네]

  • 아니요. [អា-នី-យ៉ូ-aniyo] = No.

-ពាក្យ “아니요” បង្ហាញពី “ការបដិសេធអ្វីមួយ-disagreement”  ។

ឧទាហរណ៍៖ មិត្តភក្តិអ្នកបបួលញ៉ាំកាហ្វេ ហើយអ្នកមិនចូលចិត្តកាហ្វេ អ្នកត្រូវនិយាយថា [아니요]

ជាទូទៅ៖

네 [ne]  មានន័យស្មើ That’s right. / I agree. / Sounds good. / What you said is correct.
아니요 [aniyo]  មានន័យស្មើ That’s not right. / I don’t agree. / What you said is not correct.

  • ឧទាហរណ៍៖

커피 좋아해요? [keo-pi jo-a-hae-yo?] = Do you like coffee?
네. 좋아해요.  [ne. jo-a-hae-yo] = Yes, I like coffee.

커피 좋아해요? [keo-pi jo-a-hae-yo?] = Do you like coffee?
아니요. 안 좋아해요.  [aniyo. an jo-a-hae-yo] = No, I don’t like coffee.

  • 네 មានន័យផ្សេងទៀតក្រៅពី YES ឬ THAT’S RIGHT.

បើសិនបើអ្នកស្តាប់ជនជាតិកូរ៉េពីរនាក់សន្ទនាគ្នា អ្នកនឹងឮពួកគេនិយាយពាក្យ ជាច្រើនលើកច្រើនសារ ដែលពាក្យដែលគេនិយាយនោះមានន័យផ្សេងពីពាក្យ Yes ឬ That’s right

ពិនិត្យមើលការសន្ទនាខាងក្រោម៖
A: You know what, I bought this book yesterday,
B: 네. [ne]
A: and I really like it.
B: 네.
A: But it’s a bit too expensive.
B: 네.
A: Do you know how much it was?
B: How much was it?
A: It was 100 dollars!
B: 네? [ne?]
A: So I paid the money with my credit card.
B: 네…

A: But I still like it a lot because it’s a book by Kyeong-eun Choi, one of the teachers at Talk -ToMeInKorean.com
B: 네…

សរុបទៅពាក្យ 네 អាចបកប្រែបានច្រើនយ៉ាងទៅតាមស្ថានភាពជាក់ស្តែង ដែលវាមានន័យដូចជា៖

네 = I see. / I got it. / I’m here! (when someone calls you) / I understand. / Ah-ha. / etc…

  • 네 (ប្រែថា again)

ពាក្យ 네 ពិតជាមានន័យច្រើនមែន ពាក្យនេះអាចមានន័យថា “What did you say?” ។

នៅពេលដែលនរណាម្នាក់និយាយទៅកាន់អ្នក ហើយអ្នកស្តាប់គេនិយាយមិនបាន ឬស្តាប់មិនទាន់អ្នកនឹងនិយាយថា “អត់ទោស?” “អ្នកនិយាយថាដូចម្តេច?” “អត់ទោសអ្នកនិយាយថាដូចម្តេច?” “ខ្ញុំស្តាប់អ្នកអត់បាន អ្នកចង់និយាយថាម៉េច?” …

ដូច្នេះអ្នកនិយាយថា “네?” [ne?]

អ្នកក៏អាចប្រើ “네?” បង្ហាញពីភាពភ្ញាក់ផ្អើល រំភើប ផងដែរ។

ឧទាហរណ៍៖
A: I bought a present for you.
B: 네? [ne?]
A: I said I bought a present for you?
B: 네?
A: Forget it.
B: 네?

(ប្រភព TTMIK)

Advertisements