ក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបនិយាយថា Good-bye ជាភាសាកូរ៉េ។

តើអ្នកនៅចាំទេនៅមេរៀន១ យើងបានរៀនពីរបៀបនិយាយថា Hello ? តើពាក្យ Hello ជាភាសាកូរ៉េគេនិយាយថាដូចម្តេច?

안녕하세요 [an-nyeong-ha-se-yo]

មែនហើយ គឺយើងនិយាយថា (អាន់-ញ៉ុង-ហា-សេ-យូ) ដែលមានន័យថា “សួស្តី! ជម្រាបសួរ…”។

ពេលនេះយើងនឹងរៀនពីរបៀបនិយាយថា Good-bye វិញម្តង។ ក្នុងភាសាកូរ៉េគឺការនិយាយថា Good-Bye ត្រូវបានគេចែកចេញជាពីរផ្នែកគឺ៖

  • នៅពេលដែលអ្នកជាអ្នកចាកចេញ(លាមិត្តភក្តិទៅផ្ទះ) ហើយមិត្តរបស់អ្នកកំពុងនៅសាលារៀន (អ្នកទាំងពីរកំពុងនៅសាលារៀន) នោះអ្នកត្រូវនិយាយថា៖
    안녕히 세요. [an-nyeong-hi gye-se-yo] (អាន់-ញ៉ុង-ហ៊ិ-ឃេ-សេ-យ៉ូ) ដែលមានន័យថា Good-Bye នេះឯង។
  • នៅពេលដែលអ្នកកំពុងនៅសាលារៀន ហើយមិត្តរបស់អ្នកគេចាកចេញទៅផ្ទះរបស់គេ ពេលនេះអ្នកត្រូវនិយាយថា៖
    안녕히 가세요. [an-nyeong-hi gye-se-yo] (អាន់-ញ៉ុង-ហ៊ិ-កា-សេ-យ៉ូ) ដែលមានន័យថា Good-Bye ដូចគ្នា។

ដើម្បីចៀសវាងការច្រលំក្នុងការប្រើឃ្លាទាំងពីរខាងលើ សូមអ្នកទាំងអស់គ្នាចងចាំអត្ថន័យរបស់ពាក្យដូចខាងក្រោម៖

안녕히 계세요. = Stay in peace.

안녕히 가세요. = Go in peace.

(ប្រភព TTMIK)