កាលពីម្សិលមិញ ដារ៉ា និង សុភា បានណាត់គ្នាទៅបណ្ណាល័យដើម្បីអានសៀវភៅ។ ពួកគេណាត់គ្នាទៅនៅម៉ោង ៣ រសៀល។ សុភាបានទៅដល់បណ្ណាល័យតាមពេលកំណត់ តែមិនឃើញ ដារ៉ា មកសោះ។ សុភា ក៏អង្គុយរងចាំ ដារ៉ានៅក្នុងបណ្ណាល័យយ៉ាងស្ងប់ស្ងាត់ ហើយ ១៥ នាទីក្រោយមក ដារ៉ា ក៏មកដល់។ ពេលមកដល់ ដារ៉ា បាននិយាយថា “សុំទោស! ដែលធ្វើឲ្យ សុភា រងចាំខ្ញុំយូរ” ព្រោះតែកង់របស់ខ្ញុំបែក ទើបមកយឺតដូចនេះ  ។

យើងឃើញមានពាក្យ “សុំទោស” នៅក្នុងឃ្លាអត្ថបទខាងលើ។ តើពាក្យ “សុំទោស” ក្នុងភាសាកូរ៉េ មានន័យដូចម្តេច? ហើយគេប្រើនៅពេលណា?

  • 죄송합니다. [joe-song-hap-mi-da] (ឈ៊េ-ស៊ុង-ហាប់-និ-ដា) ដែលប្រែមកថា “ សុំទោស
  • 죄송합니다 =  죄송  +  합니다.

죄송 [joe-song] មានន័យថា “apology”, “being sorry” ឬ “feeling ashamed”, និង  합니다 [hap-ni-da] មានន័យថា “I do”,

ដូចនេះ 죄송합니다 [ joe-song-hap-ni-da] មានន័យថា “I am sorry.” ឬ “I apologize.”

យើងនិយាយ សុំទោស គឺនៅពេលដែលយើងបានធ្វើអ្វីខុស ឬធ្វើអ្វីប៉ះពាល់ដល់អ្នកដ៏ទៃ ឬក៏ធ្វើឲ្យគេខឹង ឬមិនសប្បាយចិត្ត។ ប៉ុន្តែ បើយើងនិយាយ ” សុំទោស, អត់ទោស, សុំអធ្យាស្រ័យ … ” ក្នុងស្ថានភាពដែលយើង៖

  • សុំឲ្យមិត្តរបស់អ្នកហុចសៀវភៅអោយអ្នក
  • ពេលអ្នកកំពុងជជែកគ្នា ហើយទូរសព្ទ័របស់អ្នករោទិ៍ ហើយអ្នកសុំលើក
  • ហៅអ្នកណាម្នាក់ដើម្បីសួរគេពីផ្លូវទៅកាន់ធនាគារ

ពេលនេះយើងមិនប្រើ 죄송합니다 ទៀតទេ គឺយើងប្រើពាក្យ 저기요. [jeo-gi-yo] ដែលមានន័យថា “Excuse me” ក្នុងភាសាអង់គ្លេស ហើយមានន័យថា ” សុំទោស, សុំអភ័យទោស, សុំអធ្យាស្រ័យ…” ក្នុងភាសាខ្មែរ។

  • 저기요. [jeo-gi-yo] មានន័យថា “សុំទោស, សុំអធ្យាស្រ័យ…”

(ប្រភព TTMIK)

Advertisements