ស្វាគមន៍ការមកកាន់មេរៀនទី៥ របស់យើង! បន្ទាប់ពីរៀនមេរៀននេះអ្នកនឹងអាចចេះនិយាយ៖

It’s ABC(noun). , A is B(noun).” “I am ABC(noun).” ក្នុងទំរង់គួរសម និងផ្លូវការក្នុងភាសាកូរ៉េ។

  • 이에요 / 예요 [i-e-yo / ye-yo]

이에요 និង  예요 វាមានន័យដូចទៅនឹងកិរិយាសព្ទ័ “to be” ក្នុងភាសាអង់គ្លេស.

ចូរពិនិត្យមើលភាពខុសគ្នារវាង ទំរង់ប្រយោគក្នុងភាសាអង់គ្លេស និងភាសាកូរ៉េដូចខាងក្រោម៖

  • ទំរង់ប្រយោគក្នុងភាសាអង់គ្លេស

ABC +  [be]  + DEF. (DEF គឺដើរតួជា នាម )
ឧទាហរណ៍៖
ABC is  DEF.
I am ABC.
You  are XYZ.

  • ទំរង់ប្រយោគក្នុងភាសាកូរ៉េ

ABC + DEF +  [be] (DEF គឺដើរតួជា នាម)
ឧទាហរណ៍៖

이거=This , 예요=to be(is)
이거 ABC 예요. [i-geo ABC- ye-yo ] = This is ABC. (ប្រែថាៈ នេះគឺ ABC)

  • ភាពខុសគ្នានៃការប្រើ 이에요 និង 예요

Final consonant +  이에요 [i-e-yo]
No final consonant (Only vowel) + 예요 [ye-yo]

នៅពេលដែលអ្នកចង់និយាយថា ABC “is” DEF ជាភាសាកូរ៉េ(ដែលមានទំរង់ៈ ABC + DEF +  [be]) ហើយប្រសិនបើ “DEF” ជាពាក្យបញ្ចប់ដោយព្យញ្ជនៈខាងចុង អ្នកត្រូវប្រើ 이에요 [i-e-yo] ប៉ុន្តែបើវាបញ្ចប់ដោយស្រៈវិញអ្នកត្រូវប្រើ  예요 [ye-yo] វិញ។

ឧទាហរណ៍៖

– 물=water, 물이에요. = 물 + 이에요 [mul + i-e-yo] (It’s) water. ប្រែថាៈ វា ជាទឹក
– 가방=bag, 가방이에요. = 가방 + 이에요 [ga-bang + i-e-yo] (It’s) a bag. ប្រែថាៈ វា ជាកាតាប
– 사무실=office, 사무실이에요. = 사무실 + 이에요 [sa-mu-sil + i-e-yo] (It’s) an office. ប្រែថាៈ វា ជាការិយាល័យ
– 학교=school, 학교예요. = 학교 + 예요 [hak-gyo + ye-yo] (It’s) a school. ប្រែថាៈ វា ជាសាលារៀន
– 저=I, 저예요. = 저 + 예요 [ jeo + ye-yo] (It’s) me. ប្រែថាៈ គឺជាខ្ញុំ

ដូចដែលអ្នកឃើញក្នុងឧទាហរណ៍ខាងលើ ក្នុងភាសាកូរ៉េ អ្នកមិនចាំបាច់ប្រើ articles ដូចជា “a/an” ឬ “the” ដូចជាភាសាអង់គ្លេសឡើយ។ ដូចនេះពេលដែលអ្នកស្វែងរក នាម ក្នុងវចនានុក្រមកូរ៉េ របស់អ្នកអ្នកអាចបន្ថែម 이에요 ឬ 예요 នោះពាក្យនោះនឹងមានន័យថា “It is ABC.” “That is DEF.” “I am XYZ.” ។

  • ការបង្កើតជាឃ្លាសំណួរ

អ្នកអាចបង្កើតជាឃ្លាសំណួរងាយៗ ដោយគ្រាន់តែលើកសម្លេង នៅខាងចុងនៃប្រយោគ(ដូចភាសាអង់គ្លេសដែរ)។

ឧទាហរណ៍៖

– 물이에요. [mul-i-e-yo] = It’s water.
물이에요? [mul-i-e-yo?] = Is that water? Is this water?
– 학교=school, 학교예요. [hak-gyo-ye-yo] = It’s a school.
학교예요? [hak-yo-ye-yo] = Is it a school? Are you at school now?
– 뭐 [mwo] = what , 뭐예요? [mwo-ye-yo?] = What is it? What’s that?

(ប្រភព TTMIK)

Advertisements