បន្ទាប់ពីរៀនមេរៀននេះ អ្នកនឹងអាចចេះនិយាយពាក្យថា ” This is ABC ““Is this ABC?” និង “What is this?” ក្នុងទំរង់គូរសម និងទូទៅក្នុងភាសាកូរ៉េ។

 • មុននឹងចូលដល់មេរៀន យើងរម្លឹកមេរៀនមុនពីរបៀបប្រើ 이에요 / 예요 [i-e-yo / ye-yo] ដែលយើងប្រើវាបន្ទាប់ពី នាម ដើម្បីបង្ហាញន័យថា “It is ABC” ឬ “I am DEF.” ។

ឧទាហរណ៍៖

책 [chaek] +  이에요 [i-e-yo] = 책이에요. [chaek-i-e-yo]  It’s a book.  វាជាសៀវភៅ
저 [jeo] +  예요 [ye-yo] =  저예요. [jeo-ye-yo]  It’s me. គឺខ្ញុំ

  • 이거 [i-geo] (អានថាៈ អ៊ី-ករ) = this, this one(មានន័យថាៈ នេះ, មួយនេះ)

  이 [i] (“this”) +  것 [geot-កត] (“thing”) =  이것 [i-geot](អ៊ី-កត) –>  이거 [i-geo]
  이거 [i-geo] ក្លាយមកពីពាក្យ 이것 [i-geot] ដែលបានពីការផ្សំរវាង 이 [i] (“this”) និង 것 [geot] (“thing”)។  이것 [i-geot] ប្រើបានដូចគ្នានឹង 이거 [i-geo] ។

  ឧទាហរណ៍៖

  – 책 [chaek]=book, 이거 책이에요. [i-geo chaek-i-e-yo] = This is a book. (នេះជាសៀវភៅ)
  – 카메라 [ka-me-ra]=camera, 이거 카메라예요. [i-geo ka-me-ra-ye-yo] = This is a camera (នេះជាកាមេរ៉ា)
  – 커피[keo-pi]=coffee, 이거 커피예요. [i-geo keo-pi-ye-yo] = This is coffee.
  – 사전[sa-jeon]=dictionary, 이거 사전이에요. [i-geo sa-jeon-i-e-yo] = This is a dictionary.

  • 이거 뭐예요? [i-geo mwo-ye-yo?]  =  What is this? (តើនេះជាអ្វី?)
   ក្នុងមេរៀនទី ៥ យើងបានបង្ហាញអ្នកពីឃ្លាសំណួរ 뭐예요? [mwo-ye-yo?] ដែលមានន័យថា “What is it?” អ្នកអាចបន្ថែមពាក្យ 이거 [i-geo] ពីមុខឃ្លានេះដើម្បីឲ្យវាមានន័យថា “What is this?”

  ឧទាហរណ៍៖
  이거 뭐예요? [i-geo mwo-ye-yo?]  = What is this?
  이거 핸드폰이에요. [i-geo haen-deu-pon-i-e-yo]  = This is a cellphone.
  이거 뭐예요? [i-geo mwo-ye-yo?]  = What is this?
  이거 물이에요. [i-geo mul-i-e-yo] = This is water.
  이거 뭐예요? [i-geo mwo-ye-yo?]  = What is this?
  이거 커피예요. [i-geo keo-pi-ye-yo] = This is coffee.

  • តើអ្នកនៅចាំពាក្យ “No” ក្នុងភាសាកូរ៉េឬទេ?

  이거 커피예요? [i-geo keo-pi-ye-yo?]  = Is this coffee?
  아니요. 이거 물이에요. [a-ni-yo. i-geo mul-i-e-yo]  = No. This is water.

  • តើអ្នកនៅចាំពាក្យ “Yes” ក្នុងភាសាកូរ៉េឬទេ?

  이거 커피예요? [i-geo keo-pi-ye-yo?]  = Is this coffee?
  네. 맞아요. 이거 커피예요. [ne. ma-ja-yo. i-geo keo-pi-ye-yo]  = Yes, that’s right. This is coffee.

  (ប្រភព TTMIK)

Advertisements