ក្នុងមេរៀននេះ ខ្ញុំនឹងបង្ហាញអ្នកពីការប្រើប្រាស់ បរិវាសព្ទ័របស់ប្រធានបទ(Topic) ក្នុងភាសាកូរ៉េ។ ជាទូទៅក្នុងភាសាដទៃមិនមាន ពាក្យបរិវាសព្ទ័ របស់ប្រធាននៅក្នុងប្រយោគឃ្លារបស់គេឡើយ ដូចនេះហើយនេះជាអ្វីដែលថ្មីសម្រាប់យើងទាំងអស់គ្នា ហើយយើងនឹងបន្សុំាវាជាមួយគ្នានៅទីនេះ។

  • បរិវាសព្ទ័របស់ប្រធានបទ (Topic marking particles) 은 [eun] /  는 [neun]

– អ្វីដែលបរិវាសព្ទ័របស់ប្រធានដើរតួនោះ គឺវាបញ្ជាក់នាមមួយណាជាប្រធានបទ ហើយជាទូទៅវានៅទីតាំងបន្ទាប់ពីនាម(ខាងមុខនាម)។

– រាល់នាមទាំងឡាយណាដែលនៅខាងក្រោយជាប់ 은 [អ៊ីន] /  는 [ន៉ីន] នាមនោះដើរតួជាប្រធាន។

បរិវាសព្ទ័ចែកចេញជាពីរគឺ 은 [អ៊ីន] /  는 [ន៉ីន] ដែលគេប្រើ៖
ពាក្យដែលបញ្ចប់ខាងចុងដោយ ព្យញ្ជនៈ  + -은
– ពាក្យដែលបញ្ចប់ខាងចុងដោយ ស្រៈ + -는

ឧទាហរណ៍៖

  • 가방 [ga-bang] + 은 [eun] (កាតាប)
  • 나 [na] + 는 [neun] (ខ្ញុំ-ប្រើជាមួយមិត្តភក្តិ ឬអ្នកដែលមានវ័យតិចជាងយើង)
  • 저 [jeo] = I , 학생 [hak-saeng] = Student

저 + 는 [neun] = 저 는 [jeo-neun] = as for me / (I am talking) me (ខ្ញុំ)
저는 학생이에요. [jeo-neun hak-saeng-i-e-yo] = As for me, I am a student. / ខ្ញុំជាសិស្ស។

ពាក្យ 저 (I) គឺដើរតួជា topic របស់ប្រយោគ ហើយក៏ជា subject របស់ប្រយោគផងដែរ ។

ប៉ុន្តែប្រយោគខ្លះក្នុងភាសាកូរ៉េ គឺមានទម្រង់ខុសពីការបង្ហាញខាងលើ ចូរមើលឧទាហរណ៍ខាងក្រោម៖

  • 내일은 저는 일해요. [nae-il-eun jeo-neun il-hae-yo] = “As for tomorrow, I work.”

ពាក្យ 내일 [nae-il] ប្រែថា “ថ្ងៃស្អែក” គីនៅពីក្រោយ  은 [eun] ដែលវាជា topic មិនមែនជា subject របស់ verb 일하다 [il-ha-da] “to work” នោះទេ ព្រោះថាមិនមែន “tomorrow” ជាអ្នក work ប៉ុន្តែ “I” ជាអ្នក work ។

(សូមរង់ចាំអានផ្នែកទី ២ និងដាក់បង្ហាញក្នុងពេលដ៏ខ្លីខាងមុននេះ! សូមអរគុណ!)

(ប្រភព TTMIK)

Advertisements