ក្នុងមេរៀនថ្ងៃនេះ យើងនឹងរៀនពីលេខ ក្នុងភាសាកូរ៉េ។
យើងប្រាកដជាគិតថា ការរាប់លេខ រាប់ចំនួនពិតជាងាយរៀន ហើយងាយនឹងចាំណាស់ ប៉ុន្តែវាមិនដូច្នេះ​ទេ សម្រាប់ការប្រើប្រាស់ លេខ ឬ ចំនួន ក្នុងភាសាកូរ៉េ។ អ្នកត្រូវចំណាយពេលច្រើន ហើយត្រូវហាត់រៀន ឲ្យចាំស្ទាត់នូវការប្រើប្រាស់ លេខ ឬ ចំនួន ដែល​មានក្នុងភាសាកូរ៉េ ព្រោះថាការ​រាប់លេខ ឬចំនួន ក្នុងភាសាកូរ៉េ ចែកចេញជាពីររបៀប។

ក្នុងមេរៀននេះ យើងនឹងបង្ហាញអ្នករាល់គ្នានូវការរាប់លេខតាមបែប “sino-Koreanចាប់ពីលេខ ១​ ដល់​លេខ ១០០០ ដែល​ការ​រាប់លេខនេះ​មា​នប្រភពមកពីភាសាចិន។ ដោយ​សារតែ​ភាសាកូរ៉េ បានទទួល​ឥទ្ធិពលពីភាសាចិន ដូចនេះហើយទើបពាក្យជាច្រើនក្នុងភាសាកូរ៉េ មានប្រភពមក​ពីភាសាចិន។

ប្រជាជនកូរ៉េ ប្រើ​​ប្រាស់ទាំងលេខ sino-Korean និងលេខ native Korean ទាំងពីររបៀបជាមួយគ្នា ។ យើងនឹងលម្អិតទៅលើចំនុចនេះនៅមេរៀនក្រោយៗទៀត។

លេខ Sino-Korean

  • លេខ 1- 일 [il]   អ៊ី​ល
  • លេខ 2- 이 [i] អ៊ី
  • លេខ 3- 삼 [sam]  សាម
  • លេខ 4- 사 [sa] សា
  • លេខ 5- 오 [o] អូ
  • លេខ 6- 륙 [ryuk] or 육 [yuk] យុគ
  • លេខ 7- 칠 [chil] ឈិល
  • លេខ 8- 팔 [pal] ប៉ាល់
  • លេខ 9- 구 [gu] គូ
  • លេខ 10- 십 [sip] សិប
  • ក្នុងភាសាកូរ៉េ ប្រសិនបើអ្នកចង់និយាយលេខ 11 អ្នកគ្រាន់តែនិយាយតាមទម្រង់​ជា 10 + 1 [TEN + ONE] (11= 십 일 ស៊ិប អ៊ីល)
  • ប្រសិនបើអ្នកចង់និយាយលេខ 33 អ្នកគ្រាន់តែនិយាយតាម​ទម្រង់​ជា 3 + 10 + 3 [THREE + TEN + THREE] (33= 삼 십 삼 សាម ស៊ិប សាម)
  • ប្រសិនបើអ្នកចង់និយាយលេខ 99 អ្នកគ្រាន់តែនិយាយតាម​ទម្រង់​ជា 9 + 10 + 9 [NINE + TEN + NINE] (99= 구 십 구 គូ ស៊ិប គូ)

ឧទាហរណ៍៖

  • 18= 십 팔 –សិប ប៉ាល់
  • 63= 육 십 삼 –យ៉ុគ សិប សាម
  • 95= 구 십 오 –គូ សិប អូ
  • ចំពោះលេខ 100 គឺអានថា 백 [baek-ប៊ែក] និង 1000 អានថា  천 [cheon-ឆន់]

តើអ្នកអានលេខ 312 យ៉ាងដូចម្តេច?

ត្រូវអានតាមទម្រង់ 3 + 100 + 10 + 2 [THREE + HUNDRED + TEN + TWO]
삼 + 백 + 십 + 이 [sam-baek-sip-i] សាម ប៊ែក សិប អ៊ី

  • ឧទាហរណ៍បន្ថែម៖
  • 1,234= 1,000 (천) + 2 (이) + 100 (백) + 3 (삼) + 10 (십) + 4 (사)
  • 512= 5 (오) + 100 (백) + 10 (십) + 2 (이)
  • សំគាល់សម្រាប់លេខ​ 1,000, 100, និង 10, អ្នកមិនអាចអានថា  one (일) + thousand (천), 일백, ឬ 일십 នោះឡើយ។

(ប្រភព ttmik)

Advertisements