កន្លងមកបងប្អូនបាន ដឹងពត៌មានជាច្រើនពីការប្រលងតេស្ត EPS TOPIK ការប្រកាសលទ្ធផល ការរៀនភាសាកូរ៉េ និងដំណឹងផ្សេងៗជាច្រើនទៀត​តាមរយៈ​ប្លក់មួយនេះ។

ក្នុងនាមខ្ញុំជាម្ចាស់ប្លក់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយឃើញសន្ទុះនេះការកើនឡើងនូវចំនួនអ្នកចូលមកទស្សនាប្លក់មួយនេះយ៉ាងភ្ញាក់ផ្អើល(ចំណូលមើលរហូតដល់ 2,175 ដងក្នុងមួយថ្ងៃ)។

ខ្ញុំនឹងរៀបចំប្លក់នេះឲ្យកាន់តែល្អជាងនេះទៅទៀត ដោយគម្រោងសម្រាប់ឆ្នាំថ្មី ២០១៤ នេះ នឹងនាំមកនូវ៖

  • មេរៀនត្រៀមប្រលង តេស្ត EPS-TOPIK (លើកទី ១១​ខាងមុខនេះ)
  • វិញ្ញាសាចាស់ៗដែលធ្លាប់ចេញកន្លងមក
  • ពត៌មាននានាជុំវិញការប្រលងតេស្ត EPS-TOPIK(ការប្រកាសលក់ពាក្យ-ពេលប្រលង-លទ្ធផលប្រលង) សម្រាប់បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅប្រទេសកូរ៉េ​ស្របច្បាប់
  • នឹងប្រឹងប្រែងធ្វើឲ្យប្លក់នេះក្លាយជាប្លកដំបូង បង្ហាញរាល់ពត៌មានទាក់ទងនឹងការប្រលងពលករទៅប្រទេសកូរ៉េ​សម្រាប់ប្រទេស កម្ពុជា
  • និងអ្វីៗល្អៗសម្រាប់ចំណេះដឹង ជាច្រើនទៀត

អរគុណ!

ដោយក្តីស្រលាញ់រាប់អានពីខ្ញុំបាទ គឹម ចាន់

Advertisements